គណនាអត្ថប្រយោជន៍ ដាក់ស្នើ |
១. ផលិតផលឌីប៊េនឈ័រ៖
ឌីប៊េនឈ័រ គឺជាកិច្ចសន្យាដែលអតិថិជនដាក់ប្រាក់វិនិយោគជាមួយគ្រឹះស្ថាន ក្នុងទំរង់ជាប្រាក់កម្ចីដែលមានរយៈពេលកំណត់ជាក់លាក់ និងត្រូវបានទទួលផលតាមរយៈការប្រាក់។
២. អត្ថប្រយោជន៍ពិសេស៖
• សម្រាប់ទំហំ សីលវឺរ (Silver) និងហ្គូល (Gold) ដែលឲ្យកម្ចីចាប់ពីរយៈពេលមួយឆ្នាំឡើងទៅនឹងទទួលបាននូវ អត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖
១. អាចសម្រួលដល់លំហូរសាច់ប្រាក់។
២. ផ្តល់ផលចំណេញលើសាច់ប្រាក់ដែលទំនេរ។
៣. អាចផ្ទេរម្ចាស់កម្មសិទ្ធិ និងអត្ថប្រយោជន៍ជាមួយបុគ្គលដែលចង់ផ្ទេរជាមួយ។
៤. ទទួលបានការប្រាក់ខ្ពស់។
៥. ការផ្ទេរម្ចាស់កម្មសិទ្ធពុំមានបង់ប្រាក់កំរៃសេវាកម្ម។
៣. ទំហំ និងប្រភេទឌីប៊េនឈ័រ៖
ក. ទំហំ៖ ផលិតផលឌីប៊េនឈ័រ ចែកចេញជា៣ទៅតាមទំហំសាច់ប្រាក់ រួមមាន:
• ក្លាសស៊ីក (Classic)៖ $១០០USD ដល់ $៣០០០USD។
• សីលវឺរ (Silver)៖ $៣០០១USD ដល់ $២០០០០USD។
• ហ្គូល (Gold)៖ $២០០០១USD ឡើងទៅ។
ខ. ប្រភេទឌីប៊េនឈ័រ៖ ផលិតផលឌីប៊េនឈ័រ ចែកចេញជា២ប្រភេទសំខាន់ៗ ដូចជា៖
• ដកការប្រាក់ចុងគ្រា (End of Maturity Withdrawal / High Maturity Growth)។
• ដកការប្រាក់ប្រចាំខែ (Monthly Withdrawal / High Maturity Return)។
៤. តារាងអត្រាការប្រាក់៖
អត្រាការប្រាក់ត្រូវបានគិតខុសៗគ្នាទៅតាមប្រភេទឌីប៊េនឈ័រ និងទំហំ (ពិសេសចាប់ពី១ឆ្នាំឡើងទៅ)។
ក. តារាងអត្រាការប្រាក់ចុងគ្រា (End of Maturity Withdrawal / High Maturity Growth)
*ចំណាំ៖ អក្សរ (M) គឺតំណាងឲ្យខែ។ អត្រាការប្រាក់គិតជាភាគរយ។
ខ. តារាងអត្រាការប្រាក់ប្រចាំខែ (Monthly Withdrawal / High Maturity Return)
*ចំណាំ៖ អក្សរ (M) គឺតំណាងឲ្យខែ។ អត្រាការប្រាក់គិតជាភាគរយ។
៥. រូបិយប័ណ្ណ
ជាប្រាក់ដុល្លារអាមេរិក និងប្រាក់រៀលខ្មែរ។